top of page
MEMBERSHIP PAGE (1).png

អំពីសមាជិកភាព

សមាគមសហភាពស្ថាបត្យករខ្មែរ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសិទ្ធិសុំចូលរួមជាសមាជិកបាន។ ការសុំចូលជាសមាជិកភាពត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមទម្រង់ដែលបានកំណត់របស់សមាគម។

សមាជិកសមាគមសហភាពស្ថាបត្យករខ្មែរទាំងអស់ត្រូវគោរពច្បាប់នានាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចរបស់សមាគម។

 

សមាជិកភាពរបស់សមាគមស្ថាបត្យករខ្មែរមានប្រាំមួយប្រភេទគឺ :

​​

១- សមាជិក ស្ថាបត្យករកម្ពុជា:

គឺសម្រាប់ ស្ថាបត្យករ គ.ស.ក. និង ស្ថាបត្យករ គ.ស.ក. អាស៊ាន។

​​២- សមាជិក ស្ថាបត្យករអន្តរជាតិ:

សម្រាប់ ស្ថាបត្យករ អន្តរជាតិនានា ។

​​៣- សមាជិក បម្រុងស្ថាបត្យករកម្ពុជា:

សម្រាប់ស្ថាបត្យករ បញ្ចប់បរិញ្ញាបត្រ, អនុបណ្ឌិត ឬបណ្ឌិត ស្ថាបត្យកម្ម ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជាស្ថាបត្យករ គ.ស.ក.។

៤- សមាជិក សហប្រតិបត្តិការអាជីពកម្ពុជា:

សម្រាប់អ្នកជំនាញដែលពាក់ព័ន្ធក្នុងវិស័យសំណង់ ដូចជា វិស្វករ អ្នករចនា អ្នករៀបចំផែនការ អ្នកសាងសង់ និងអ្នកអភិវឌ្ឍគម្រោង ជាដើម។

៥- សមាជិក និស្សិតស្ថាបត្យកម្ម:

សម្រាប់និស្សិត ស្ថាបត្យកម្ម នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

៦- សមាជិក កិត្តិយស:

សម្រាប់ពលរដ្ឋកម្ពុជា ឬជនបរទេសទាំងឡាយ ដែលមានចំណាប់អារម្មណ៍ចូលរួមជាមួយសមាគមស្ថាបត្យករខ្មែរ (AAK) និងគាំទ្រទស្សនៈ និងបេសកកម្មរបស់សមាគម។

ទម្រង់ពាក្យស្នើរសុំ

សម្រាប់ការស្នើរសុំចូលរួម ជាសមាជិកសមាគមស្ថាបត្យករខ្មែរ សូមចូលទៅបំពេញទម្រង់ពាក្យសុំនៅខាងក្រោមនេះ។

សមាគមស្ថាបត្យករខ្មែរ ប្រមូល និងគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ដែលស្ថិតនៅក្រោមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជា។ សូមចុចទីនេះដើម្បីមើលគោលការណ៍ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ សមាគមស្ថាបត្យករខ្មែរ។

ឯកសារ

Law on Construction

AAC LOGO WHITE (1).png

Khmer Architects Association

Architects Association Khmer

Contact us

No. 21A, St. 352, 12303

Phnom Penh, 352

+855 17 778 854

info@aac-architects.com

For any other questions, please send an email to
info@aac-architects.com

Find more information in our Telegram group.

QR CODE TELEGRAM.png

Contact information

  • Facebook
  • Instagram
  • Youtube
25 2025 Architects Association Khmer
All Rights Reserved
bottom of page