សិក្ខាសាលាស្តីពី «ការផ្តល់លិខិតអនុញ្ញាតសាងសង់នៅកម្ពុជា»
- Architects Association Khmer

- 6 days ago
- 1 min read

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្តល់លិខិតអនុញ្ញាតសាងសង់នៅកម្ពុជា» ដោយមានការចូលរួមពីឯកឧត្តម លាង មុនីរិទ្ធ ឯកឧត្តម រ័ត្ន វិរៈ និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ។
នៅក្នុងនោះដែរ លោកស្រីស្ថាបត្យករ ណុំ សុធារី តំណាងសមាគមស្ថាបត្យករខ្មែរ (AAK) ដែលបានចូលរួមដឹកនាំជាមួយគណៈប្រតិភូ World Bank លោក Tommaso Rooms និងលោកស្រី Komal Mohindra ។

កម្មវិធីនេះផ្តោតលើការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ នីតិវិធី និងលក្ខខណ្ឌពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាតសាងសង់នៅកម្ពុជា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែង និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពច្បាស់លាស់នៃដំណើរការផ្តល់លិខិតអនុញ្ញាតសាងសង់។

ជាមួយគ្នានេះ សិក្ខាសាលាក៏ជាវេទិកាសម្រាប់ពង្រឹងកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា វិស័យឯកជនសមាគមស្ថាបត្យករខ្មែរ ក្រុមហ៊ុននានា និង ធនាគារ World Bank ព្រមទាំងលើកកម្ពស់សមត្ថភាពអ្នកវិជ្ជាជីវៈ និងមន្ត្រីរាជការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចគោលដៅរួម «ធ្វើឱ្យកម្ពុជារុងរឿង»។


Comments